fbpx

លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ជួបសំណេះសំណាលនិងពង្រឹងការងារដល់កងកម្លាំងនគរបាលនៅអធិ​ការដ្ឋាននគរបាលស្រកបាណន់​

  • By Admin
  • ធ្នូ ១៣, ២០២១
  • 71

នៅវេលាម៉ោង ៩និង០០នាទីព្រឹក​ថ្ងៃចន្ទ៩កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព​ ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកងកម្លាំងក្រោមឱវាទ អញ្ជេីញចូលរួមប្រជុំសំណេះសំណាលនិងពង្រឹងការអនុវត្តវិន័យរបស់កងម្លាំងនគរបាលជាតិ០០៦បបជ ពង្រឹងសាមគ្គីផ្ទៃក្នុង​ ពង្រឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ​ ដល់កងកម្លាំងនគរបាលនៅអធិ​ការដ្ឋាននគរបាលស្រុកបាណន់។

​ ការជួបសំណេះសំណាល​ ជាមួយ ថ្នាក់ដឹកនាំនិងកងកម្លាំងក្នុងអធិ​ការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ចប់នៅនៅព្រឹកថ្ងៃដដែលនេះ ស្ថិតក្រោមបរិយា​កាស រីករាយ និងស្និទ្ធស្នាល។
រូបភាព​ អ/ទោ​ ទូច​ សុវណ្ណចន្ទថន
សម្រួលដោយ​ វ/ទោ​ សេី​ ម៉ារ៉ាដេត

អត្ថបទពេញនិយម