លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ
- By Admin
- កញ្ញា ៩, ២០២១
- 197
-លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែឆ្នាំ២០២១និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ៖
==================
-នៅព្រឹកថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមរយៈពេល៩ខែឆ្នាំ២០២១និងលេីកទិសដៅការងារបន្តសម្រាប់អនុវត្តនៅពេលខាងមុខ។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤និងអធិការនគរបាលក្រុង ស្រុក។
ជាមួយនឹងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ស្នងការបានរៀបចំឱ្យមានកម្មវិធីប្រកាសផ្ទេរភារកិច្ចចូលបំពេញភារកិច្ចថ្មីរបស់លោកស្នងការរងចំនួន០៣រូប នាយការិយាល័យជំនាញចំនួន០២រូបនិងនាយរងការិយាល័យចំនួន០១រូប៕(រូបភាពផែនការងារធនធានមនុស្ស/ការិយាល័យបណ្តុះបណ្តាល/ច័ន្ទថន)