fbpx

​លោក  នាង  ច័ន្ទថារ៉ា  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឃឹម​ សុវណ្ណឌី

  • By Admin
  • កុម្ភៈ ១៩, ២០២៤
  • 66

នារសៀលថ្ងៃចន្ទ ទី១៩  ខែកុម្ភៈ  ឆ្នាំ២០២៤ លោក  នាង  ច័ន្ទថារ៉ា  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ០៧នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឃឹម​ សុវណ្ណឌី  អត្តលេខ RA22000149 (និវត្តជន) ភេទប្រុស  អាយុ  ៥២ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥  ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវត្តតាមិម​ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

អត្ថបទពេញនិយម