fbpx

ឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ចាត់តាំងឱ្យនាំយកថវិកាទៅចូលរួមក្នុងពិធីបុណ្យសព​លោកស្រីកៅ​ សុ​ខន​ ភរិយាលោកភឿង​ ណាវុន​និងជាមាតាលោកអនុសេនីយ៍ឯក​ ភឿង​ កាណា​ ដល់លំនៅដ្ឋាន

  • By Admin
  • កុម្ភៈ ២, ២០២៤
  • 58
នៅថ្ងៃទី០២ខែ​កុម្ភៈ​ឆ្នាំ​២០២៤​ នេះលោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន ន​គរបាលខេត្តបាត់ដំបងបានចា​ត់​តាំងលោកវរសនីយ៍ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកនិងសហកា​រីនាំយកនូវថវិកាចំនួន២ ៥០០,០០០រៀល ដែលថវិ​កាផ្ទាល់របស់លោកស្នងការចំនួន១,០​០០,​០០០​រៀល(មួយលានរៀល)និងថវិការ​បស់កងកម្លាំងនគរបាលក្នុងការិ​យា ល័យបុគ្គលិកចំនួន​ ១,៥០០, ០០​០​ រៀល(មួយលាននិងហាសិបម៉ឺន​រៀល)​ព្រមទាំងសារលិខិតរំលែក​ទុក្ខជូនចំពោះក្រុមគ្រួសារលោក​ភឿង​ ណាវុន​ និងកូនប្រុសគឺលោកអនុសេនីយ៍ឯក​ ភឿង​ កា​ណា​ ជាមន្រ្តីនគរបាលខណៈដែល​លោកត្រូវបាត់បង់ភរិយានិងមាតាគឺ​ លោកស្រី​ កៅ​ សុខន​ ទទួលមរណៈ​ភាពកាល​ពីថ្ងៃទី​ ៣១ខែ​មករាឆ្នាំ២០២៤​ ដោយរោ​គាពាធ​ និងកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិ២០​ឧសភាសង្កាត់ស្វាយប៉ោ​ក្រុងបាត់​ដំបង។
លោកភឿន​ ណាវុន​ និងក្រុមគ្រួ​សា​របានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ លោ​ក​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ និងកងកម្លាំងនគរបាលក្នុងការិ​យាល័យបុគ្គលិក​ ដែលបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក៕(រូបភាពការិ/បុគ្គលិក-Tra)By kosal!

អត្ថបទពេញនិយម