fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង

  • By Admin
  • វិច្ឆិកា ២៥, ២០២១
  • 72

ខេត្តបាត់ដំបង៖នៅវេលាម៉ោង០៨:០០នាទីព្រឹក នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកងទ័ពជើងគោកជាមេបញ្ជាការយោធភូមិភាគទី៥ និងជាសមាជិកគណៈកម្មការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង។

អត្ថបទពេញនិយម