លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល និងចែកមុងជ្រលក់ថ្នាំ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- By Admin
- វិច្ឆិកា ២៤, ២០២១
- 103
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធីប្រគល់ ទទួល និងប្រគល់មុងជ្រលក់ថ្នាំ ចំនួន១៣៩បេ ស្មើនឹង៦.៩៥០មុង របស់គម្រោងនាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការនគរបាលក្រុង-ស្រុកទាំង១៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤វរៈ។
ក្នងឧ៌កាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រសួងមហាជ្ទៃ អគ្គស្នងការនគរបាលជាតិ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយកចិតទុកដាក់ពីសុខភាពរបស់កងកម្លាំងនគរបាលជាតិ ពិសេសគឺកងកម្លាំងនគរបាលខេត្តបាត់ដំបង សូមគោរពជូនពរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិេសសលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចំណាយកម្លាំងដឹកនាំក្រុមការងារយកមុងជ្រលក់ថ្នាំមកប្រគល់ជូនកងកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង សូមឲ្យមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញាភ្លឺថ្លាទទួលបានជោគជ័យគ្រប់ការងារ សូមជៀសផុតឆ្ងាយពីជំងឺកូវីដ-១៩ នឹងជួបតែព្រះពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕