fbpx

លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបងចុះធ្វើការវាស់វែងផ្លូវបានចំនួន ០២ខ្សែ និងក្បាលដីឡូត៍លំនៅដ្ឋានបានចំនួន ២០ឡូត៍

  • By Admin
  • ធ្នូ ១១, ២០២៣
  • 111

ថ្ងៃចន្ទ ទី១១ ខែធ្នូ  ឆ្នាំ២០២៣ នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង 

 លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ដឹកនាំក្រុមការងារ ចំនួន ០៥នាក់ ចុះធ្វើការវាស់វែងផ្លូវបានចំនួន ០២ខ្សែ និងក្បាលដីឡូត៍លំនៅដ្ឋានបានចំនួន ២០ឡូត៍ រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចំនួន ០២នាក់ និងក្រុមការងារអគ្គិសនីកម្ពុជាខេត្តបាត់ដំបង ចំនួន ០៥នាក់ ក្នុងនោះផងដែរដោយមានការចូលរួម  លោកប្រធានលេខាធិការដ្ឋាន និងក្រុមការងារ ស.អ.ក ខេត្ត ចំនួន ០៣ នាក់, លោក ឌី សុបិន អភិបាលរង តំណាងលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ , ប្រធាន អនុប្រធាន ស.អ.ក ស្រុក , ប្រធាន អនុប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារ សរុបចំនួន ២៥នាក់  ។

    

អត្ថបទពេញនិយម