fbpx

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន​ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ចែកស្បៀង និងគ្រាប់ពូជ ជូនដល់អតីតយុទ្ធជនខេត្តបាត់ដំបង

  • By Admin
  • វិច្ឆិកា ២១, ២០២៣
  • 100

ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន​ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ចែកស្បៀង និងគ្រាប់ពូជ ជូនដល់អតីតយុទ្ធជនខេត្តបាត់ដំបង ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០៤ គ្រួសារ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អំណោយរួមមាន :
-អង្ករ(២៥គីឡូក្រាម)x១០៤ការ៉ុង =២,៦០០​ គីឡូក្រាម
-មី ១០៤ កេស
-ត្រីខ ១០៤ យួរ
-ទឹកត្រី ១០៤ យួរ
-ទឹកស៊ីអុីវ ១០៤ យួរ
-ទឹកសុទ្ធ ១០៥ កេស
ព្រមទាំងគ្រាប់ពូជមាន សណ្តែកកួរ ត្រកួន ត្រប់ស្រួយ ស្ពៃខៀវ ល្ពៅ ពោតដំណើប ចំនួន ១០៤ ថង់ ចែកជូនដល់អតីតយុទ្ធជន ក្នុងមួយគ្រួសារទទួលបាន :
-អង្ករ ២៥ គីឡូក្រាម
-មី ០១ កេស
-ត្រីខ ០១ យួរ
-ទឹកត្រី ០១ យួរ
-ទឹកស៊ីអ៉ីវ ០១ យួរ
-ទឹកសុទ្ធ ០១ កេស និងគ្រាប់ពូជ ០១ថង់
ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង,លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន​​ ស.អ.ក ខេត្តបាត់ដំបង,លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងឯកឧត្តម អស់លោកប្រធានមន្ទីរនានាជុំវិញខេត្ត ដែលជាអនុប្រធាន ស.អ.ក ខេត្ត , សមាជិកអចិន្ត្រៃយ៍ ស.អ.ក ខេត្ត លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ ,លោកវរសេនីយ៍ទោ សេង សៀង មេបញ្ជាការផ្នែកសឹករងគាស់ក្រឡ ជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានអញ្ជើញចូលរួម ។

អត្ថបទពេញនិយម