fbpx

ករណីមនុស្សស្លាប់ដោយពស់វែកក្របី

  • By Admin
  • វិច្ឆិកា ១៩, ២០២១
  • 90

ស្រុកកៀនស្វាយ: នៅថ្ងព្រ.ហ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២១ ករណីៈមនុស្សស្លាប់ដោយពស់ចឹង
កើតហេតុៈថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១៦ នឹង០២នាទី។
ទីតាំងកើតហេតុៈភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះលាន់ ចាន់ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។

-នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងដូចខាងលើ ជនរងគ្រោះ បានចុះទៅមើលម៉ងនៅក្នុងបឹងក្រោយភូមិស្ទឹង ពេលកំពុងមើលម៉ងក៍ជាប់ពស់វែកក្របីមួយក្បាលទំងន់មួយគីឡូកន្លះ ឃើញដូច្នេះជនរងគ្រោះបានដោះពស់វែកក្របីនោះដាក់ក្នុងទៃស្ពាយរួចយកមកផ្ទះ។

ពេលមកដល់ផ្ទះជនរងគ្រោះបានយកពស់វែកនោះចេញពីទៃ ហើយយកពស់វែកក្របីនោះពាក់លើស្មា ពេលនោះពស់វែកក្របីបានលូនចូលក្រោមក្រែ ភ្លាមនោះជនរងគ្រោះបានយកដៃចាប់ពស់ វែកក្របី ស្រាប់តែពស់បានខាំដៃខាងស្ដាំ នឹងខាំបបូរមាត់មួយកន្លែងទៀត ។

ពេលនោះក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះ ទៅផ្ទះគ្រូខ្មែរឈ្មោះវ៉ាន់ ហួនភេទស្រីអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូមើលអ្នកត្រូវពស់ខាំ មានទីលំនៅភូមិ ឃុំ កើតហេតុ បានដាក់ថ្នាំអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប បន្ទាប់មកឈ្មោះវ៉ាន់ ហួន ភេទស្រី បានអោយក្រុមគ្រួសារជនរងគ្រោះ យកទៅផ្ទះវិញពេលមកដល់ផ្ទះ ជនរងគ្រោះក៍បានស្លាប់បាត់បង់ជីវិតតែម្តង។ករណីខាងលើនេះសពត្រូវបានសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី។

អត្ថបទពេញនិយម