fbpx

លោក រូន សុខគ្រី អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង បាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ កែវ ព្រេន​​ និងចៅ ញ៉ា

  • By Admin
  • វិច្ឆិកា ៦, ២០២៣
  • 35

រសៀលថ្ងៃចន្ទ ទី០៦  ខែវិច្ឆិកា  ឆ្នាំ២០២៣ លោក រូន សុខគ្រី  អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការង នៃអធិការដ្ឋាននគរបាលក្រុង ជាអនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ ស.អ.ក​ សរុបចំនួន ០៦នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)

១. ឈ្មោះ កែវ ព្រេន​​  (និវត្តជន)   អត្តលេខ RA20000612 ភេទប្រុស អាយុ៥៨ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១  ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២. ឈ្មោះ ចៅ ញ៉ា​​​  (និវត្តជន)   អត្តលេខ RA10000854 ភេទប្រុស អាយុ៦៨ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩  ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ ចំការឬស្សី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អត្ថបទពេញនិយម