លោក តុល ភន អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ
- By Admin
- តុលា ២៣, ២០២៣
- 140
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក តុល ភន អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១៥នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)
១. ឈ្មោះ ប្រញ ពិន (ជនពិការ) អត្តលេខ HA95002415 ភេទប្រុស អាយុ៦៩ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
២. ឈ្មោះ សួន លឹម (និវត្តជន) អត្តលេខ RA10000844 ភេទប្រុស អាយុ៦៨ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។