fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូន ក្រុមគ្រួសារសព​សមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ

  • By Admin
  • វិច្ឆិកា ១៦, ២០២១
  • 113

នៅព្រឹកថ្ងៃ អង្គារ ១២កើត ខែកត្តិកឆ្នាំឆ្លូវត្រី ស័ក​ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជាលោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់​ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស​មា​គម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំលោក​ លោកស្រី​ស្នងការរង​ នាយ​ នាយរងការិយាល័យជំ​នាញចំណុះស្នងការដ្ឋានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក រ៉ែម សារដ្ឋ ជានិវត្តន៍ជន និងជាអ​តី​តនាយការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ជាសមាជិកសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ដែលលោកបានទទួលមរណៈភាពកាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ១២និង០០នាទី ក្នុង អាយុ៦៥ឆ្នាំដោយរោគគារពាធហើយ ពិធីបុណ្យសពកំពុងប្រារព្វ ធ្វើនៅគេ​ហដ្ឋាននៃសពស្ថិត នៅភូមិព្រែកខ្ពប ឃុំព្រែក​ខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាមួយនឹងការចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ស្នងការបាននាំ យកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុ​ ជាចំនួន៦,​០០០,​០០០ រៀល(ប្រាំមួយលានរៀល) និងថវិការបស់លោក ឧត្តមសេនីយ៍ទោស្នងកា​ចំនួន១,០០០,០​០០រៀល(មួយលានរៀល)​ ទឹកបរិសុទ្ធចំនួន​១០​កេស​ ទឹកក្រូចចំនួន១០កេស​ អង្ករចំនួន​១០០គីឡូក្រាម​បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យ នេះ ៕(រូបភាពផែនការ ងារធនធានមនុស្ស)By kosal! @@ @

អត្ថបទពេញនិយម