fbpx

ក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាស្រុក បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក

  • By Admin
  • មករា ២៥, ២០២៣
  • 133

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាស្រុក បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ៧៥គ្រួសារ ដែលមានជីវភាពទីទ័លក្រ នៅស្រុករុក្ខគិរី ២០គ្រួសារ, ស្រុកមោងឫស្សី ៣០គ្រួសារ និងស្រុកគាស់ក្រឡ ២៥គ្រួសារ ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក ក៏បានប្រគល់នូវអំណោយឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជនទាំង ៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០.០០០រៀល, អង្ករ ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ ។

ក្នុងពិធីនេះដែរ មានចលនាជួយឧបត្ថម្ភពីសប្បុរសជន រួមមាន ៖
. លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុករុក្ខគិរី បានជួយឧបត្ថម្ភថវិកា ២០០.០០០រៀល
. លោក ប្រធាន អនុប្រធាន ស.អ.ក ស្រុកមោងឫស្សី បានជួយឧបត្ថម្ភថវិកា ៣០០.០០០រៀល
. លោកវរសេនីយ៍ទោ សេង សៀង មេបញ្ជាការ ផ្នែកសឹករងគាស់ក្រឡ ជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ជួយឧបត្ថម្ភថវិកា ២៥០.០០០រៀល ។

Cr: សមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង

អត្ថបទពេញនិយម