លោកវរសេនីយ៍ឯក ឈួយ វណ្ណៈ នាយការិយាល័យបណ្តុះបណ្តាល ព្រមទាំងលោកនាយរងការិយាល័យ នាយរងផ្នែក បានជូនដំណេីរ សិក្ខាកាមចំនួន១៤នាក់ ដល់គោលដៅពោលគឺ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ដោយសុវត្ថិភាព
- By Admin
- វិច្ឆិកា ១៣, ២០២១
- 136
ព្រឹកថ្ងៃសៅរ៍ ៩កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ឈួយ វណ្ណៈ នាយការិយាល័យបណ្តុះបណ្តាល ព្រមទាំងលោកនាយរងការិយាល័យ នាយរងផ្នែក បានជូនដំណេីរ សិក្ខាកាមចំនួន១៤នាក់ តាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលត្រូវទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់គោលដៅពោលគឺ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ដោយសុវត្ថិភាព។ លោកនាយការិយាល័យបានធ្វេីការណែនាំ ព្រមទាំងនាំនូវពាក្យផ្តាំផ្ញេីរបស់ថ្នាក់ដឹកនាំស្នងការ ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ គោរពដល់បទបញ្ជាផ្ទៃក្នុងរបស់សាលា អោយបាមខ្ជាប់ខ្ជួន រក្សាឲ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលេជាតិកម្ពុជាយេីង ព្រមទាំងនាំមកវិញជូនអង្គភាពក៏ដូចជាប្រទេសជាតិនូវភាពជោគជ័យទាំងអស់គ្នា។ យ៉ាងណាម៉ិញក៏មនភ្លេចដែរនូវការជូនពរដល់សិក្ខាកាមទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ សុវត្ថិភាព និងជៀសផុតពីជម្ងឺកូវីត១៩ ទាំងអស់គ្នា។
By/ Maradeth