fbpx

ចាងហ្វាង ផលិត រឿង Squid Game សារភាព ថា លោក និពន្ធ រឿងនេះ ឡើងដោយសារ ទទួល ឥទ្ធិពលពីរឿង ជប៉ុន

  • By Admin
  • វិច្ឆិកា ១១, ២០២១
  • 505

បន្ទាប់ពី ដាក់បញ្ចាំង នៅលើ Netflix តាំងពីថ្ងៃទី១៧កញ្ញាមក រឿងភាគកូរ៉េ Squid Game ទទួលបាន ការទស្សនាច្រើនបំផុតពោលគឺ បានក្លាយជារឿងភាគកូរ៉េទី១ ដែល ស្ថិតនៅទីកំពូលលើ Netflix ក្នុងសហរដ្ឋអាមេរិក ដោយ ចូល Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។

រឿង ដ៏ជក់ចិត្តនេះ ត្រូវបានចាងហ្វាងលោក Hwang Dong-hyuk សារភាព ថា លោកបាន បំផុសគំនិត និពន្ធរឿងនេះក្នុងឆ្នាំ ២០០៨ដោយ សារទទួល ឥទ្ធិពល ពីរឿងរបស់ជប៉ុន។

លោក បានរៀបរាប់ យ៉ាងដូច្នេះ ថា៖

«ខ្ញុំសារភាព ថា ខ្ញុំទទួលបាន នូវការជំរុញ ពី រឿងរបស់ជប៉ុន អស់រយៈពេល ជាច្រើនឆ្នាំ។ នៅពេល ខ្ញុំចាប់ផ្តើម ធ្លាក់ ចូល ក្នុងវិបត្តិហិរញ្ញវត្ថុ ហើយ បានចំណាយ ពេល យ៉ាងច្រើន ក្នុងហាងកាហ្វេ ដោយបាន អានរឿងជាច្រើន ក្នុងនោះរួមមានរឿង Battle Royale និង Liar Game ខ្ញុំ ក៏ចាប់ផ្តើម មានអារម្មណ៍ថាខ្លួន បានចូលតួ ក្នុងហ្គេម នៃ សាច់រឿងនេះ។ ប៉ុន្តែ ខ្ញុំ ក៏បាន រកឃើញ ផងដែរថា ហ្គេម នេះ គឺ ស្មុគ្រស្មាញណាស់ ហើយ ខ្ញុំ ផ្តោតលើការងារ ជាជាងការ លេងហ្គេម ដោយប្រើប្រាស់ កូនក្មេង»

ហ្គេម នៅក្នុងរឿង Squid Game គឺ ជាហ្គេម ដែល ក្មេងៗកូរ៉េតែងតែលេងជាទូទៅ។ លោក Hwang Dong-hyuk និយាយថាលោកចង់ បង្កើត នូវសតិ អារម្មណ៍ មួយ នៃ ការភ្ជាប់គ្នា រវាង ហ្គេមប្រពៃណីនេះ និង ការប្រកួត ប្រជែង គ្មាន ទីបញ្ចប់ ឱ្យចូល ទៅក្នុងអារម្មណ៍យុវវ័យ។ «វាតែងមានបន្លាមួយ ក្នុងការចងចាំ ដ៏ល្អបំផុត និង អាក្រក់បំផុតរបស់ យើង ដែលផ្លាស់ប្តូរ ទៅក្នុង ភាព ពិត ដ៏ព្រឺព្រួច បំផុត»

អត្ថបទពេញនិយម