fbpx

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

  • By Admin
  • មីនា ៩, ២០២២
  • 215

នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងអង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកវិទ្យាស្ថាន ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក កងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ សមាគម អង្គការសង្គមស៊ីវិល ។

នៅក្នុងពិធីនេះដែរមានរបៀបវារៈដូចខាងក្រោម៖
-ការធ្វើបទបង្ហាញស្តីពីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដោយ លោកស្រី កែវ ដាណា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង
-បទអន្ដរាគមន៍លើប្រធានបទ “ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ” ឧទ្ទេសនាមដោយ លោក ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត
-បទអន្ដរាគមន៍លើប្រធានបទ “ការគ្រប់គ្រងដែនការពារអភិរក្ស (ដែនគោក និងដែនទឹក) និងការងារគ្រប់គ្រងដីរបស់រដ្ឋ” ឧទ្ទេសនាមដោយ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
បទអន្ដរាគមន៍លើប្រធានបទ “ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ” ឧទ្ទេសនាមដោយ លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្ត
-បទអន្ដរាគមន៍លើប្រធានបទ “ វឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅតាម ទីប្រជុំជនក្រុង ស្រុក ” ឧទ្ទេសនាមដោយ លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត
-បទអន្ដរាគមន៍លើប្រធានបទ “ការផ្តល់សេវារដ្ឋបាល និងការងារស្ថិតិ-អត្រានុកូលដ្ឋាន” ឧទ្ទេសនាមដោយ លោក ជា សំហុន ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ៕

អត្ថបទពេញនិយម